លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញបានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយលោក ផេង អ៊ី អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាអនុប្រធានលេខាធិការដ្ឋាន ក.គ.ម.
នាព្រឹកថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ។
---------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញបានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយលោក ផេង អ៊ី អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាអនុប្រធានលេខាធិការដ្ឋាន ក.គ.ម. ក្នុងគោលបំណង៖ (១)-ពិនិត្យពិភាក្សាលើការងារអនុវត្តជាក់ស្តែង និងបញ្ហាប្រឈមផ្សេងៗលើបរិបទនៃការគ្រប់គ្រង និងការប្រមូលចំណូលមិនមែនសារពើពន្ធរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ ដើម្បីប្រមូលធាតុចូលនិងពិនិត្យលទ្ធភាពដោះស្រាយ ព្រមទាំងលើកសំណើដោះស្រាយជូនថ្នាក់ដឹកនាំក្រសួង ពិនិត្យ និងសម្រេច ក្នុងករណីមិនអាចដោះស្រាយបាន។ (២)-សិក្សាលើមុខសញ្ញាចំណូលមិនមែនសារពើពន្ធរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ ដើម្បីកំណត់មុខសញ្ញាចំណូលថ្មី សំដៅជំរុញកំណើនចំណូលថវិកាជាតិ និងជំរុញការកៀរគរចំណូលមិនមែនសារពើពន្ធឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព អនុលោមតាមច្បាប់និងបទបញ្ញត្តិជាធរមាន។
ព័ត៌មានទាក់ទង